ការផ្ដល់អាជ្ញាបណ្ណហ្រ្វេកង់ស៍វិទ្យុ

 

សេចក្តីណែនាំស្ដីពីការស្នើសុំអាជ្ញាបណ្ណហ្វ្រេកង់ស៍តាមប្រព័ន្ធអនឡាញ

 

ក្នុងគោលបំណងសម្រួលដល់ការផ្តល់អាជ្ញាបណ្ណប្រើប្រាស់ហ្វ្រេកង់ស៍ឲ្យស្របតាមបទប្បញ្ញត្តិវិទ្យុគមនាគមន៍ របស់សហភាព ទូរគមនាគមន៍អន្តរជាតិ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រើប្រាស់ហ្រ្វេកង់ស៍ឲ្យមាន ប្រសិទ្ឋភាពជៀសវាងការឆ្លងរំខាន។ ដើម្បីស្នើសុំអាជ្ញាបណ្ណហ្វ្រេកង់ស៍តាមរយះអនឡាញ។ អ្នកស្នើសុំត្រូវបំពេញទម្រង់សំណុំបែបបទនូវអាជ្ញាបណ្ណនិងភ្ជាប់នូវរាល់ឯកសារពាក់ព័ន្ធដូចខាងក្រោម៖

ឯកសារតម្រូវដើម្បីទទួលបានសេវា

១. អាជ្ញាបណ្ណហ្វ្រេកង់ស៍សម្រាប់ដំណើរការស្ថានីយវិទ្យុអាម៉ាទ័រ (Amateur)៖

  • បំពេញពាក្យស្នើសុំចំនួន ០១ច្បាប់
  • បំពេញលក្ខណៈភិនភាគនៃបរិក្ខារ
  • ឯកសារលក្ខណៈបច្ចេកទេសវិទ្យុអាម៉ាទ័រ (Technical Specifications)
  • ច្បាប់ថតចម្លងលិខិតបញ្ជាក់ការីអាម៉ាទ័រ
  • ច្បាប់ថតចម្លង អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន។

២. អាជ្ញាបណ្ណហ្វ្រេកង់ស៍សម្រាប់ដំណើរការស្ថានីយវិទ្យុទាក់ទងប្រភេទ MF, HF, VHF, UHF៖

  • បំពេញពាក្យស្នើសុំចំនួន ០១ ច្បាប់
  • បំពេញលក្ខណៈភិនភាគនៃបរិក្ខារ
  • ឯកសារលក្ខណៈបច្ចេកទេសវិទ្យុទាក់ទង (Technical Specifications)
  • ច្បាប់ថតចម្លង អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន
  • ច្បាប់ថតចម្លង ប័ណ្ណសម្គាល់យានយន្ត (ចំពោះវិទ្យុទាក់ទងដំឡើងលើរថយន្ត)។

៣. អាជ្ញាបណ្ណហ្វ្រេកង់ស៍សម្រាប់ដំណើរការស្ថានីយវិទ្យុផ្សាយសំឡេង AM, SW, FM៖

  • បំពេញពាក្យស្នើសុំចំនួន០១ច្បាប់
  • បំពេញលក្ខណៈភិនភាគនៃបរិក្ខារ
  • លិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មផ្នែកសោតទស្សន៍ពីក្រសួងព័ត៌មាននៅមានសុពលភាព
  • ឯកសារលក្ខណៈបច្ចេកទេសម៉ាស៊ីនផ្សាយ និងអង់តែន (Technical Specifications of Transmitter and Antenna)
  • ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន។

៤. អាជ្ញាបណ្ណហ្វ្រេកង់ស៍សម្រាប់ដំណើរការស្ថានីយទូរទស្សន៍ប្រភេទ VHF, UHF៖

  • បំពេញពាក្យស្នើសុំចំនួន ០១ច្បាប់
  • បំពេញលក្ខណៈភិនភាគនៃបរិក្ខារ
  • លិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មផ្នែកសោតទស្សន៍ពីក្រសួងព័ត៌មាននៅមានសុពលភាព
  • ឯកសារលក្ខណៈបច្ចេកទេសម៉ាស៊ីនផ្សាយ និងអង់តែន (Technical Specifications of Transmitter and Antenna)
  • ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន។

៥. អាជ្ញាបណ្ណហ្វ្រេកង់ស៍សម្រាប់ដំណើរការស្ថានីយវិទ្យុ MICROWAVE

  • បំពេញពាក្យពាក្យស្នើសុំចំនួន ០១ច្បាប់
  • បំពេញលក្ខណៈភិនភាគនៃបរិក្ខារ
  • ឯកសារលក្ខណៈបច្ចេកទេសម៉ាស៊ីនផ្សាយ និងអង់តែន (Technical Specifications of Transmitter and Antenna)
  • លិខិតអនុញ្ញាតត្រៀមបម្រុងទុកហ្វ្រេកង់ស៍ (Frequencies Reservation) ពីបញ្ញត្តិករទូរគមនាគមន៍កម្ពុជា
  • បំពេញតារាងទិន្នន័យទីតាំងស្ថានីយវិទ្យុតាមគំរូដូចមានជូនភ្ជាប់ និងរូបសណ្ឋានបណ្តាញ (Network Configuration)
  • ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន។

៦. អាជ្ញាបណ្ណហ្វ្រេកង់ស៍សម្រាប់ដំណើរការផ្តល់សេវាទូរស័ព្ទចល័ត និងអចល័តឥតប្រើខ្សែ៖

  • បំពេញពាក្យពាក្យស្នើសុំចំនួន ០១ច្បាប់
  • បំពេញលក្ខណៈភិនភាគនៃបរិក្ខារ
  • អាជ្ញាបណ្ណប្រតិបត្តិការបណ្តាញ និងផ្តល់សេវាទូរស័ព្ទចល័ត
  • អាជ្ញាបណ្ណប្រតិបត្តិការផ្តល់សេវាទូរស័ព្ទអចល័តឥតប្រើខ្សែ
  • ឯកសារលក្ខណៈបច្ចេកទេសម៉ាស៊ីនផ្សាយ អង់តែន (Technical Specifications of Transmitter and Antenna)
  • តារាងឧបសម្ព័ន្ធលំអិតតភ្ជាប់របស់ស្ថានីយ BTS នីមួយៗ
  • ច្បាប់ថតចម្លង អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន។

៧. អាជ្ញាបណ្ណហ្វ្រេកង់ស៍សម្រាប់ដំណើរការស្ថានីយវិទ្យុផ្តល់សេវាអីុនធឺណេត៖

  • បំពេញពាក្យពាក្យស្នើសុំចំនួន០១ច្បាប់
  • បំពេញលក្ខណៈភិនភាគនៃបរិក្ខារ
  • អាជ្ញាបណ្ណប្រតិបត្តិការបណ្តាញ និងផ្តល់សេវាអីុនធឺណេត (ISP)
  • ឯកសារលក្ខណៈបច្ចេកទេសម៉ាស៊ីនផ្សាយ និងអង់តែន (Technical Specifications of Transmitter and Antenna)
  • តារាងឧបសម្ព័ន្ធលំអិតតភ្ជាប់របស់ស្ថានីយ BTS នីមួយៗ
  • ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន។

៨. អាជ្ញាបណ្ណហ្វ្រេកង់ស៍សម្រាប់ដំណើរការស្ថានីយ VSAT

  • បំពេញពាក្យពាក្យស្នើសុំចំនួន ០១ច្បាប់
  • បំពេញលក្ខណៈភិនភាគនៃបរិក្ខារ
  • ឯកសារលក្ខណៈបច្ចេកទេសម៉ាស៊ីនផ្សាយ និងអង់តែន (Technical Specifications of Transmitter and Antenna)
  • រូបសណ្ឋានបណ្តាញ (Network Configuration)
  • ច្បាប់ថតចម្លង អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន។

៩. អាជ្ញាបណ្ណហ្វ្រេកង់ស៍សម្រាប់ដំណើរការស្ថានីយ INMARSAT

  • បំពេញពាក្យពាក្យស្នើសុំចំនួនមួយច្បាប់
  • បំពេញលក្ខណៈភិនភាគនៃបរិក្ខារ
  • ឯកសារលក្ខណៈបច្ចេកទេស (Technical Specifications)
  • ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន។

 

registration khmer

បើសិនជាលោកអ្នកចង់ដឹងអំពីពត៌មានលម្អិតនៃសេចក្ដីណែនាំស្ដីពីការស្នើសុំអាជ្ញាបណ្ណហ្រ្វេកង់ស៍ សូមចុចលើសេចក្ដីណែនាំខាងក្រោម:

សេចក្ដីណែនាំស្ដីពីការស្នើសុំអាជ្ញាបណ្ណហ្រ្វេកង់ស៍ pdf

ទម្រង់បែបបទស្នើសុំអាជ្ញាបណ្ណហ្រ្វេកង់ស៍វិទ្យុ តាមអនឡាញ: