ទម្រង់ពាក្យបណ្ដឹងតវ៉ាសម្រាប់ផ្ដល់ជូនអតិថិជន ឬអ្នកប្រើប្រាស់សេវាទូរគមនាគមន៍ និងប្រតិបតិ្ដករ

 

ទម្រង់ពាក្យបណ្ដឹងតវ៉ា

 

      និយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.) មានកិត្តិយសសូមអញ្ជើញរូបវន្តបុគ្គល ឬនិតិបុគ្គល និងសាធារណជនដែលមានបំណងចង់ស្នើសុំធ្វើការប្តឹងតវ៉ា ដែលពាក់ព័ន្ធលើការផ្តល់សេវាទូរគមនាគមន៍ដោយត្រូវបំពេញនៅក្នុងទម្រង់ពាក្យបណ្តឹងតវ៉ា(Complaint Forms) ដែលមានគំរូចំនួនពីរគឹ៖ សម្រាប់អ្នកប្រើ(For Consumer) និងសម្រាប់ប្រតិបត្តិករ(For Operator) ហើយបញ្ជូន ឬផ្ញើទម្រង់ដែលបំពេញរួចនេះមកនិយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.) តាម អីុម៉ែល(E-mail): complaint@trc.gov.kh ឬមកកាន់ និយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.) ដោយផ្ទាល់តាមអាសយដ្ឋាន៖ វិថីលេខ ១០២ សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ ។
សូមពិនិត្យ និងទាញយក ឬបោះពុម្ភនូវទម្រង់ពាក្យបណ្តឹងតវ៉ាណាមួយដែលលោកអ្នកមានបំណងចង់ស្នើសុំធ្វើការប្តឹងតវ៉ា គឺមានទម្រង់សម្រាប់អ្នកប្រើ(For Consumer) និងសម្រាប់ប្រតិបត្តិករ(For Operator) ដើម្បីបំពេញ។

ទម្រង់បែបសម្រាប់បំពេញ៖

ល.រ ចំនងជើង ថ្ងៃខែឆ្នាំបង្កើត ឯកសារទាញយក
ទម្រង់បែបសម្រាប់អតិថិជន ឬអ្នកប្រើប្រាស់សេវាទូរគមនាគមន៍ ១១-វិច្ឆិកា-២០១៦ ទាញយក
ទម្រង់បែបសម្រាប់ប្រត្ដិបត្ដិករ ១១-វិច្ឆិកា-២០១៦ ទាញយក