Skip Navigation
សេចក្តីជូនដំណឹង ស្តីពី ភាពយឺតយ៉ាវនៃការតភ្ជាប់ការហៅទូរស័ព្ទតាមថ្នាលតេឡេក្រាម
សេចក្តីជូនដំណឹង ស្តីពី ភាពយឺតយ៉ាវនៃការតភ្ជាប់ការហៅទូរស័ព្ទតាមថ្នាលតេឡេក្រាម

សេចក្តីជូនដំណឹង ស្តីពី ភាពយឺតយ៉ាវនៃការតភ្ជាប់ការហៅទូរស័ព្ទតាមថ្នាលតេឡេក្រាម

នាពេលថ្មីៗនេះ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានសង្កេតឃើញថា អ្នកប្រើប្រាស់មួយចំនួនបានជួបប្រទះភាពរអាក់រអួលក្នុងការប្រើប្រាស់ថ្នាលតេឡេក្រាម (Telegram)។ ភាពរអាក់រអួលនេះភាគច្រើនពាក់ព័ន្ធនឹងការតភ្ជាប់ការហៅសំឡេង និង/ឬវីដេអូ ដែលអាចមានការពន្យារពេលប្រមាណពី ៥ ទៅ ១០ វិនាទី មុននឹងការភ្ជាប់អាចដំណើរការបានពេញលេញ។ ករណីនេះអាចប៉ះពាល់ដល់គុណភាពនៃកិច្ចសន្ទនា ជាពិសេសចំពោះអ្នកដែលប្រើប្រាស់តេឡេក្រាមសម្រាប់គោលបំណងធុរកិច្ច ការងារ និងការទំនាក់ទំនងប្រចាំថ្ងៃ។

ទាក់ទងនឹងករណីនេះ ន.ទ.ក. បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនតេឡេក្រាម ដើម្បីស្វែងរកមូលហេតុ និងដំណោះស្រាយសមស្រប ក្នុងគោលបំណងស្តារគុណភាពនៃសេវាការហៅសំឡេង និងវីដេអូឱ្យត្រឡប់មកស្ថានភាពប្រក្រតីវិញឱ្យបានឆាប់រហ័ស។

អាស្រ័យហេតុនេះ សាធារណជនដែលមានចម្ងល់បន្ថែម ឬជួបប្រទះបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាលតេឡេក្រាម អាចទាក់ទងមក ន.ទ.ក. តាមរយៈលេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីមែល [email protected] ឬតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ “និយ័តករទូរគមនាគមន៍កម្ពុជា - Telecommunication Regulator of Cambodia”។

photo 1