■ 

រីករាយនឹង​ធ្វើតេស្ដឈាមរកមេរោគអេដស៍ ដើម្បីអនាគតខ្លួន និងគ្រួសារ

■ 

ចម្លងមេរោគអេដស៍ដោយចេតនា ត្រូវប្រឈមនឹងច្បាប់

■ 

កម្ពុជាបេ្ដជ្ញាបញ្ចប់អេដស៍ ខ្ញុំចូលរួម! ចុះអ្នកវិញ?

ការស្នើសុំលិខិតអនុញ្ញាត អ៊ិនធឺណិតកាហ្វេ

ការស្នើសុំលិខិតអនុញ្ញាតបើកអាជីវកម្មសាលបម្រើសេវាអ៊ិនធឺណិតកាហ្វតាមអនឡាញ

(សូមអភ័យទោសសេវាកម្មអនឡាញកំពុងរៀបចំដំណើរការ !)

            និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) មានកិត្តិយសសូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ អនុលោមតាមច្បាប់ស្តីពីទូរគមនាគមន៍ បុគ្គលទាំងឡាយជាជនជាតិខ្មែរ ឬ ជនជាតិបរទេស ដែលចង់បំពេញប្រតិបត្តិការទូរគមនាគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាដូចមានកំណត់នៅក្នុងចំណុច “ខ” មាត្រា ១៥ នៃច្បាប់នេះ ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតពី ន.ទ.ក. ។
ដូច្នេះដើម្បីបង្កើនភាពងាយស្រួលដល់អ្នកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតឲ្យបានជ្រាបពីសេវាកម្មដូចខាងក្រោម៖
             ពាក្យសុំលិខិតអនុញ្ញាតបើកអាជីវកម្មសាលបម្រើសេវាអ៊ិនធឺណិតកាហ្វេ
             ពាក្យសុំផ្លាស់ប្ដូរអាសយដ្ឋានសាលបម្រើសេវាអ៊ិនធឺណិតកាហ្វេ
             ពាក្យសុំបន្តអាជីវកម្ម/លិខិតអនុញ្ញាតការបើកអាជីវកម្មសាលបម្រើសេវាអ៊ិនធឺណិត
             ពាក្យសុំបិទសាលបម្រើសេវាអ៊ិនធឺណិតកាហ្វេ

ឯកសារតម្រូវដើម្បីទទួលបានសេវា

អ្នកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ត្រូវបំពេញពាក្យសុំដូចមានគំរូនៅក្នុងឧបសម្ព័ន្ធទី១ និង ត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖
             ច្បាប់ចម្លងអត្តសញ្ញាណបណ្ណ ឬ សៀវភៅគ្រួសារ ឬ លិខិតឆ្លងដែនមានសុពលភាព ០១ ច្បាប់
             លិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ក្នុងការអនុញ្ញាតឱ្យប្រើប្រាស់ទីតាំងបើកអាជីវកម្ម និង កិច្ចសន្យា ជួលទីតាំងបើកអាជីវកម្ម មានបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន (ក្នុងករណីជួលទីតាំង) ០១ ច្បាប់

ក្នុងករណីអ្នកស្នើសុំដែលបានទទួលលិខិតអនុញ្ញាតបើកអាជីវកម្មសាលបម្រើសេវាអ៊ិនធឺណិត មានបំណងចង់ផ្លាស់ប្តូរអាសយដ្ឋានសាល ត្រូវដាក់ពាក្យសុំដូចមានគំរូក្នុងឧបសម្ព័ន្ធទី២ និងភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចខាងក្រោម៖
             លិខិតបើកអាជីវកម្មសាលបម្រើសេវាអ៊ិនធឺណិតចាស់ ០១ ច្បាប់
             លិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ក្នុងការអនុញ្ញាតឱ្យប្រើប្រាស់ទីតាំងបើកអាជីវកម្ម និង កិច្ចសន្យា ជួលទីតាំងបើកអាជីវកម្ម មានបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន (ក្នុងករណីជួលទីតាំង) ០១ ច្បាប់

ក្នុងករណីអ្នកស្នើសុំមានបំណងចង់បន្តអាជីវកម្ម ឬបន្តលិខិតអនុញ្ញាត ត្រូវដាក់ពាក្យសុំដូចមានគំរូក្នុងឧបសម្ព័ន្ធទី៣ ឱ្យបានមុន ៣០ (សាមសិប) ថ្ងៃមុនលិខិតអនុញ្ញាតអស់សុពលភាព និងភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចខាងក្រោម៖
             លិខិតបើកអាជីវកម្មសាលបម្រើសេវាអ៊ិនធឺណិតចាស់ ០១ ច្បាប់

ក្នុងករណីអ្នកស្នើសុំមានបំណងចង់បញ្ឈប់អាជីវកម្ម ឬលុបលិខិតអនុញ្ញាត ត្រូវដាក់ពាក្យសុំដូចមានគំរូក្នុងឧបសម្ព័ន្ធទី៤ ឱ្យបានមុន ៣០ (សាមសិប) មុនលិខិតអនុញ្ញាតអស់សុពលភាព និងភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចខាងក្រោម៖
             លិខិតបើកអាជីវកម្មសាលបម្រើសេវាអ៊ិនធឺណិត ០១ ច្បាប់
             ច្បាប់ចម្លងបង្កាន់ដៃបង់ប្រាក់

ក្នុងករណីផ្លាស់ប្ដូរនាមករណ៍ម្ចាស់ ឬសាលបម្រើអ៊ិនធឺណិត អ្នកស្នើសុំត្រូវដាក់ពាក្យសុំលិខិតអនុញ្ញាតថ្មី ។

registration khmer

            បើសិនជាលោកអ្នកមានបំណងចង់ដឹងអំពីខ្លឹមសារលម្អិត នៃសេចក្ដីណែនាំស្ដីពីការស្នើ សុំវិញ្ញាបនបត្របើកអាជីវកម្ម សាលបម្រើសេវាអុីនធឺណេតកាហ្វេ សូមលោកអ្នកចុចលើសេចក្ដីណែនាំជា PDF ដូចខាងក្រោម៖

pdf សេចក្តីណែនាំស្ដីពីការស្នើសុំលិខិតអនុញ្ញាតបើកអាជីវកម្មសាលបម្រើសេវាអុីនធឺណេតកាហ្វេ

ទម្រង់បែបបទដាក់ពាក្យស្នើសុំវិញ្ញាបនបត្របើកអាជីវកម្មសាលបម្រើសេវាអ៊ិនធឺណិតកាហ្វេតាមអនឡាញ