កម្ពុជាបេ្ដជ្ញាបញ្ចប់អេដស៍ ខ្ញុំចូលរួម! ចុះអ្នកវិញ?

មានតែការធ្វើតេស្តឈាមរកមេរោគអេដស៍ប៉ុណ្ណោះ ទើបដឹងថាមាន ឬគ្មានមេរោគអេដស៍

បង្ការខ្លួន និងគ្រួសារពីការឆ្លងមេរោគអេដស៍ -សុំសន្យា

ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងថ្នាំញៀន

គ្រឿងញៀនបំផ្លាញការសិក្សា និងជីវិតស្រស់ថ្លារបស់យុវវ័យ

សុន្ទរកថារបស់ប្រធាននិយ័តករ

សុន្ទរកថារបស់ប្រធាននិយ័តករ

កាលលើកកម្ពស់ក្នុងការធ្វើនិយ័តកម្មលើវិស័យទូរគមនាគមន៍ និងបច្ចេកទេសគមនាគមន៍ និងព័ត៌មាន ស្របតាមច្បាប់ស្ដីពីទូរគមនាគមន៍ ក្របខណ្ឌគតិយុត្ដពាក់ព័ន្ធ និងគោលនយោបាយរបស់រាជរដ្ឋភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរស់រាជរដ្ឋបាលអាណត្តិទី៥នៃរដ្ឋសភាជាតិដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ជាប្រមុខ គឺជាគោដៅអាទិភាពមួយដ៏សំខាន់នៅក្នុងកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជ-រដ្ឋាភិបាល ដែលជាស្នូលនៃយុទ្ធសាស្រ្ដចតុកោណ ផែនការយុទ្ធសាស្រ្ដីអភិវឌ្ឍជាតិ និងកម្មវិធីនយោបាយរបស់រាជ-រដ្ឋាភិបាលកម្ពុជា ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅព្រះរាជាណាចក្រកម្ពុជា។

ការធ្វើនិយ័តកម្មលើវិស័យទូរគមនាគមន៍ និងបច្ចេកទេសវិទ្យាគមនាគមន៍ និងព័ត៌មានប្រកបដោយប្រសិទ្ធភាព តម្លាភាព គុណភាពខ្ពស់ និងផ្ដល់ការការពារផលប្រយោជន៍ដល់អ្នកផ្ដល់សេវា និងអ្នកប្រើប្រាស់បណ្ដាញ និងសេវាទូរគមនាគមន៍ ស្របតាមគោលនយោបាយ ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ និងក្របខណ្ឌគតិយុត្ដជាធរមានដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាអាណាព្យាបាលបច្ចេកទេស គឺជាមុខងារ និងភារកិច្ចចម្បងបំផុតរបស់និយ័តករទូរគមនាគមន៍កម្ពុជា និងមានលក្ខណៈជាយុទ្ធសាស្រ្ដមិនអាចធ្វេសប្រហែស ឬការមើលរំលងបានឡើយ ហើយត្រូវតែផ្ដោតការយកចិត្ដទុកដា់ឱ្យខ្ពស់បំផុត ក្នុងការអនុវត្ដទូរទាំងប្រទេសស្របតាមទីកន្លែង ពេលវេលា និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងទិសដៅឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍសហវត្សរ៍កម្ពុជា ដើម្បីចូលរួមចំណែកក្នុងការជម្រុញកិច្ចវិនិយោគ និងកិច្ចអភិវឌ្ឍលើវិស័យ ដើម្បីចូលរួមជម្រុញខឿនសេដ្ឋកិច្ចជាតិ និងការបន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។

គុណសម្បតិ្ដនៃឥរិយាបថរបស់មន្រ្ដីរាជការ និងបុគ្គលិក របស់និយ័តករទូរគមនាគមន៍កម្ពុជា មានលក្ខណៈសម្បតិ្ដស្នូលសំខាន់ៗបួន ដូចខាងក្រោមដើម្បីបម្រើអ្នកវិនិយោគជាអ្នកផ្ដល់បណ្ដាញ និងសេវាទូរគមនាគមន៍ និងប្រជាពលរដ្ឋជាអ្នកប្រើប្រាស់បណ្ដាញ និងសេវឱ្យបានកាន់តែប្រសើរឡើងគឺ៖
            • ឆន្ទៈម្ចាស់ការ ខិតខំបំពេញកិច្ចការដែលត្រូវធ្វើអស់ពីលទ្ធភាព
            • ភក្ដីភាព ចំពោះប្រជាពលរដ្ឋ និងចំពោះស្ថាប័នរដ្ឋ
            • មនសិការវិជ្ជាជីវៈ ដើម្បីធានានូវសមត្ថភាពបំពេញការងារប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព
            • វប្បធម៌សេវាកម្មសាធារណៈ ដោយត្រូវឆ្លើយតបតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងកែប្រែរបៀបរបបនៃ
ការបំពេញការងារ ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង ដើម្បីសុខុមាលភាពរបស់ប្រជា-ពលរដ្ឋ និងវិបុលភាពប្រទេសជាតិយើង។

គោលនយោបាយស្ដីពីការផ្ដល់សិទិ្ធធ្វើនិយ័តកម្មលើទីផ្សារទូរគមនាគមន៍ និងការផ្ដល់សេវសាធារណៈជូនសាធា-រណជន ដល់និយ័តករទូរគមនាគមន៍កម្ពុជាតាមរយៈច្បាប់ស្ដីពីទូរគមនាគមន៍ គឺជាស្នូលនៃការធ្វើកំណែទម្រង់រដ្ឋបាលរបស់រាជរដ្ឋាភិបាលកម្ពុជានាអាណត្ដិនេះ។

គោលនយោបាយនេះផ្ដល់ឱ្យនិយ័តករទូរគមនាគមន៍កម្ពុជានូវវិធីសាស្រ្ដ និងយន្ដការនានា ដើម្បីកែលម្អគុណភាព និងផ្ដល់សេវារបស់ខ្លួន ជូនអ្នកផ្ដល់ និងអ្នកប្រើប្រាស់បណ្ដាញ និងសេវទូរគមនាគមន៍តាមតម្រូវការនៅតាមទីកន្លែង និងទាន់ពេលវេលាក្នុងគោលដៅធ្វើឱ្យការធ្វើនិយ័តកម្ម និងសេវាសាធារណៈទាំងនោះ អាចជឿទុកចិត្ដបានងាយស្រួល និងទទួលបានការឆ្លើយតបទៅតម្រូវជាក់ស្ដែង និងមានតម្លាភាព។ នេះគឺមានន័យថាអ្នកផ្ដល់សេវា និងប្រើប្រាស់សេវាកម្មទូរគមនាគមន៍ និងបច្ចេកទេសវិទ្យាគមនាគមន៍ និងព័ត៌មាននឹងត្រូវទទួលបានអត្ថប្រយោជន៍ដោយងាយស្រួលនូវការធ្វើនិយ័តកម្ម និងការផ្ដល់សេវាសាធារណៈដែលគួរតែឱ្យជឿទុកចិត្ដ មានប្រសិទ្ធភាពតម្លាភាព និងមានព័ត៌មានពេញលេញទាក់ទងការធ្វើនិយ័តកម្ម និងការផ្ដល់សេវានេះ។