■ 

រីករាយនឹង​ធ្វើតេស្ដឈាមរកមេរោគអេដស៍ ដើម្បីអនាគតខ្លួន និងគ្រួសារ

■ 

ចម្លងមេរោគអេដស៍ដោយចេតនា ត្រូវប្រឈមនឹងច្បាប់

■ 

កម្ពុជាបេ្ដជ្ញាបញ្ចប់អេដស៍ ខ្ញុំចូលរួម! ចុះអ្នកវិញ?

កិច្ចប្រជុំពិភាក្សាលើការងារគ្រប់គ្រង និងកិច្ចសហការរវាងនិយ័តករទូរគមនាគមន៍កម្ពុជា ជាមួយមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តទាំង២៤ លើវិស័យទូរគមនាគមន៍

          ព្រឹកថ្ងៃសុក្រ ០៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំធំនៃ និយ័តករទូរគមនាគមន៍កម្ពុជា មានរៀបចំ “កិច្ចប្រជុំពិភាក្សាលើការងារគ្រប់គ្រង និងកិច្ចសហការរវាងនិយ័តករទូរគមនាគមន៍កម្ពុជា ជាមួយមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត លើវិស័យទូរគមនាគមន៍” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ម៉ូវ ចរិយា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃនិយ័តករទូរគមនាគមន៍កម្ពុជា ព្រមទាំងតំណាងមកពីអគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍ អគ្គាធិការដ្ឋាន នាយកដ្ឋានសវនកម្មផ្ទៃក្នុង ប្រធានមន្ទីរ និងមន្ត្រីជំនាញមកពីមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តទាំង២៤ សរុបចំនួន ៧០នាក់។
កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង៖
– ពង្រឹងប្រសិទ្ធិភាពកិច្ចសហការគ្នាល្អនិងរលូនរវាងនិយ័តករទូរគមនាគមន៍កម្ពុជា ជាមួយមន្ទីរ ប.ទ. ខេត្តទាំងអស់ ក្នុងការបម្រើ សេវាជូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត-ក្រុង ស្របពេល បរិបទនៃបច្ចេកវិទ្យាបច្ចុប្បន្នឈានចូលក្នុងបច្ចេកវិទ្យាថ្មីគឺបណ្តាញ ឌីជីថល។
– ផ្តល់ជាជំនួយបច្ចេកទេសនិងចែករំលែកបទពិសោធន៍ផ្នែកបច្ចេកវិទ្យាក្នុងវិស័យទូរគមនាគមន៍ជូនដល់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តក៍ដូចជាសិក្សានិងតាមដានការវិវត្តនៃបច្ចេកវិទ្យាដើម្បីត្រៀមរៀបចំអ្វីដែលត្រូវធ្វើនៅពេលដែលបច្ចេកវិទ្យាទាំងនោះមកដល់នាពេលអនាគត៕