កម្ពុជាបេ្ដជ្ញាបញ្ចប់អេដស៍ ខ្ញុំចូលរួម! ចុះអ្នកវិញ?

មានតែការធ្វើតេស្តឈាមរកមេរោគអេដស៍ប៉ុណ្ណោះ ទើបដឹងថាមាន ឬគ្មានមេរោគអេដស៍

បង្ការខ្លួន និងគ្រួសារពីការឆ្លងមេរោគអេដស៍ -សុំសន្យា

ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងថ្នាំញៀន

គ្រឿងញៀនបំផ្លាញការសិក្សា និងជីវិតស្រស់ថ្លារបស់យុវវ័យ

កិច្ចប្រជុំពិភាក្សាលើការងារនិយ័តកម្មរវាង និយ័តករទូរគមនាគមន៍កម្ពុជា និងប្រតិបត្ដិករផ្ដល់សេវាទូរគមនាគមន៍

នៅសាលប្រជុំធំ នៃនិយ័តករទូរគមនាគមន៍កម្ពុជា ព្រឹកថ្ងៃពុធ ១០រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ និយ័តករទូរគមនាគមន៍កម្ពុជា និងប្រតិបត្ដិផ្ដល់សេវាទូរគមនាគមន៍ ពិភាក្សាលើការងារនិយ័តកម្ម។
===============================

ឯឧ ម៉ូវ ចរិយា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារនិយ័តកម្មទូរគមនាគមន៍ រវាង និយ័តករទូរគមនាគមន៍កម្ពុជា និង ប្រតិបត្តិករទូរគមនាគមន៍គ្រប់ប្រភេទ ក្រោមប្រធានបទ៖

១) វឌ្ឍនភាពនៃការបង្កើតសមាគមទូរគមនាគមន៍ ស្របតាមចំណុច (ច) មាត្រា ៦៤ ជំពូក ១១ នៃច្បាប់ស្តីពីទូរគមនាគមន៍ ដែលបានចែងថា ប្រតិបត្តិករទូរគមនាគមន៍ មានសិទ្ធិបង្កើតសមាគម និងសហការរៀបចំក្រមសីលធម៌ ផ្អែកតាមរដ្ឋធម្មនុញ្ញ និងបទប្បញ្ញត្តិផ្សេងទៀត។ ដែលប្រតិបត្តិករទាំងអស់បាន ឯកភាពខឹតខំបង្កើតឲ្យបាននៅចុងឆ្នាំ២០១៨ ដើម្បីជាប្រយោជន៍ក្នុងការផ្តល់មតិជូននិយ័ត និងក្រសួង នូវសំឡេងតែមួយ និង ងាយស្រួលអនុវត្តការងារក្នុងការដោះស្រាយវិវាទរបស់ប្រតិបត្តិករនិងប្រតិបត្តិករ ព្រមទាំងរវាងប្រតិបត្តិករនិងនិយ័តករ និងក្រសួង។

២) របាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តប្រតិបត្តិការបណ្តាញ Domestic Internet Exchange (DIX) និងពិនិិត្យមើលរាល់ផលប្រយោជន៍ដែលផ្តល់ដោយ DIX នេះក្នុងការផ្តល់ការតភ្ជាប់បណ្តាញអ៊ីនធឺណិត ដែលទទួលបានការកាត់បន្ថយក្នុងការភ្ជាប់ទំហំបញ្ជូន ( Bandwidth) អ៊ីនធឺណិត ទៅក្រៅប្រទេស សម្រាប់ការភ្ជាប់ប្រើប្រាស់របស់អ្នកប្រើប្រាស់អ៊ីនធឺណិត មានទីតាំងស្ថិតក្នុងប្រទេសកម្ពុជាតែមួយ និងសុវត្ថិភាពក្នុងការភ្ជាប់បណ្តាញអ៊ីនធឺណិតប្រើប្រាស់នៅក្នុងប្រទេស។

៣) ពង្រឹងគុណភាពសេវាទូរគមនាគមន៍ ដែលផ្តល់ជូនដល់អ្នកប្រើប្រាស់ ដោយប្រតិបត្តិករទូរគមនាគមន៍។ បញ្ហានេះជាបញ្ហាដ៏សំខាន់ដែលអ្នកប្រើប្រាស់កំពុងតែប្រឈម និងត្អូញត្អែរ។

៤) បញ្ហាផ្សេងៗទៀតពាក់ព័ន្ធនឹងការងារនិយ័តកម្មទូរគមនាគមន៍៕