កម្ពុជាបេ្ដជ្ញាបញ្ចប់អេដស៍ ខ្ញុំចូលរួម! ចុះអ្នកវិញ?

មានតែការធ្វើតេស្តឈាមរកមេរោគអេដស៍ប៉ុណ្ណោះ ទើបដឹងថាមាន ឬគ្មានមេរោគអេដស៍

បង្ការខ្លួន និងគ្រួសារពីការឆ្លងមេរោគអេដស៍ -សុំសន្យា

ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងថ្នាំញៀន

គ្រឿងញៀនបំផ្លាញការសិក្សា និងជីវិតស្រស់ថ្លារបស់យុវវ័យ

៣ការពារ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ៣កុំ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា

ក្រុមហ៊ុននាំចូល ផ្តត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍និងវិទ្យុគមនាគមន៍ មិនគោរពច្បាប់ ត្រូវបានសមត្ថកិច្ច ចុះបង្រ្កាបនិងដកហូតគ្រឿងសម្ភារបរិក្ខារ

កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៩និង១៥នាទី និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) និងអគ្គាធិការដ្ឋាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះទៅក្រុមហ៊ុន ZTE HK (Cambodia) Co., Ltd. ដែលមានអាសយដ្ឋាននៅ ភ្នំពេញ សិនធើរ បន្ទប់លេខ ៤៩១ វិថីសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍និងវិទ្យុគមនាគមន៍ ដែលក្រុមហ៊ុនបាននាំចូល។ បន្ទាប់ពីធ្វើការសាកសួរនិងពិនិត្យលើឯកសារពាក់ព័ន្ធរបស់ក្រុមហ៊ុន ក្រុមការងារអធិការកិច្ចបានពិនិត្យឃើញថា ក្រុមហ៊ុន ZTE HK (Cambodia) Co., Ltd. បានប្រព្រឹត្តផ្ទុយនឹងមាត្រា ១៥ និងមាត្រា ១៦ នៃច្បាប់ស្តីពីទូរគមនាគមន៍ ដែលបាននាំចូលគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍និងវិទ្យុគមនាគមន៍ ដោយមិនមានលិខិតអនុញ្ញាតនាំចូល មិនមានវិញ្ញាបនបត្រទទួលស្គាល់គុណវុឌ្ឍិជាភ្នាក់ងារនាំចូល ផ្គត់ផ្គង់និងចែកចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍និងវិទ្យុគមនាគមន៍ និងមិនមានវិញ្ញាបនបត្រទទួលស្គាល់យថាប្រភេទសម្រាប់ម៉ូដែលនីមួយៗនៃគ្រឿងសម្ភារបរិក្ខារពី ន.ទ.ក.។

លោក ថោង ចិន្តា ប្រធាន ន.ទ.ក. បានបញ្ជាក់ឱ្យដឹងថា៖ សមត្ថកិច្ច និងស្ថាប័នជំនាញបានចុះ ទៅដកហូត និងណែនាំ តម្រូវឱ្យក្រុមហ៊ុននាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍និងវិទ្យុគមនាគមន៍ ដាក់ពាក្យស្នើសុំវិញ្ញាបនបត្រទទួលស្គាល់គុណវុឌ្ឍិជាភ្នាក់ងារនាំចូល ផ្គត់ផ្គង់និងចែកចាយគ្រឿងសម្ភារបរិក្ខារ ទូរគមនាគមន៍និងវិទ្យុគមនាគមន៍ និងវិញ្ញាបនបត្រទទួលស្គាល់យថាប្រភេទសម្រាប់ម៉ូដែលនីមួយៗនៃគ្រឿងសម្ភារ បរិក្ខារពី ន.ទ.ក. ស្របតាមច្បាប់ស្ដីពីទូរគមនាគមន៍ ក្នុងគោលបំណងទប់ស្កាត់ការចរាចរនិងបញ្ចៀសការនាំចូល ឧបករណ៍ខុសបច្ចេកទេស ហួសបច្ចេកវិទ្យា ឬអាចមានហានិភ័យដល់សុខភាពអ្នកប្រើប្រាស់។

កន្លងមក ន.ទ.ក.​ បានជូនដំណឹងជាច្រើនលើកដល់ក្រុមហ៊ុន ZTE HK (Cambodia) Co., Ltd. ក៏ដូចជាក្រុមហ៊ុននាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍​និងវិទ្យុគមនាគមន៍​ដ៏ទៃទៀត អំពីការបំពេញ កាតព្វកិច្ចស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។ ប៉ុន្តែ ក្រុមហ៊ុន ZTE HK (Cambodia) Co., Ltd. នៅតែបន្តនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារ​ទូរគមនាគមន៍​និ​ងវិទ្យុគមនាគមន៍ ដោយខុសច្បាប់ ដែលទង្វើនេះត្រូវផ្តន្ទាទោសស្របតាមមាត្រា​៨៩ និងមាត្រា៩០ នៃច្បាប់ស្តីពីទូរគមនាគមន៍។

ដោយផ្អែកលើអង្គហេតុខាងលើ ក្រុមការងារអធិការកិច្ចបានសម្រេចធ្វើការដកហូត​សម្ភារបរិក្ខារទាំងនោះ​រួមមានឧបករណ៍​សម្រាប់​ Transmission, Base Transceiver Station, Base Station Controller, Radio Network Controller​ និង Core Network មករក្សាទុក ដើម្បីដោះស្រាយបន្តតាមនិតិវិធីច្បាប់។

លោកប្រធាន ន.ទ.ក. សូមអំពាវនាវដល់ក្រុមហ៊ុនទាំងអស់ដែលធ្វើប្រតិបត្តិការនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍និងវិទ្យុគមនាគមន៍ ឱ្យរួសរាន់មកស្នើសុំ​វិញ្ញាបនបត្រ​ទទួលស្គាល់​គុណវុឌ្ឍិជាភ្នាក់ងារនាំចូល ផ្គត់ផ្គង់និងចែកចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍និងវិទ្យុគមនាគមន៍ និងវិញ្ញាបនបត្រទទួលស្គាល់យថាប្រភេទសម្រាប់ ម៉ូដែលនីមួយៗនៃគ្រឿងសម្ភារបរិក្ខារពី ន.ទ.ក.​ ដើម្បីបំពេញ​ភាព​ស្របច្បាប់របស់ខ្លួនឱ្យបានឆាប់បំផុត៕