ឯកឧត្ដម ម៉ូវ ចរិយា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការតភ្ជាប់ និងសុវត្ថិភាពបណ្ដាញទូរគមនាគមន៍អន្តរជាតិ
ព្រឹកថ្ងៃពុធ ០៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំនិយ័តករទូរគមនាគមន៍កម្ពុជា មានរៀបចំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការតភ្ជាប់ និងសុវត្ថិភាពបណ្ដាញទូរគមនាគមន៍អន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ូវ ចរិយា ប្រធាននិយ័តទូរគមនាគមន៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកនិយ័តករទូរគមនាគមន៍កម្ពុជា ព្រមទាំងគណៈគ្រប់គ្រងមកពី ទូរគមនាគមន៍កម្ពុជា ក្រុមហ៊ុនEZECOM និង ក្រុមហ៊ុនCFOCN ៕