ពិធីប្រកាសតែងតាំង និងដំឡើងតួនាទីមន្ត្រីរាជការនៃនិយ័តករទូរគមនាគមន៍កម្ពុជា
រសៀលថ្ងៃពុធ ០៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំនិយ័តករទូរគមនាគមន៍កម្ពុជា មានរៀបចំពិធីប្រកាសតែងតាំង និងតំឡើងតួនាទីមន្ត្រីរាជការនៃនិយ័តករទូរគមនាគមន៍កម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម សរ រតនា សមាជិកនិយ័តករទូរគមនាគមន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ម៉ូវ ចរិយា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា ដោយមានវត្តមានចូលរួមពីសំណាក់អស់លោក លោកស្រី ជាប្រធាននាយកដ្ឋាន ប្រធានអង្គភាព និងមន្ត្រីបុគ្គលិកនៃនិយ័តករទូរគមនាគមន៍កម្ពុជា យ៉ាងច្រើនកុះករផងដែរ៕