សេចក្ដីជូនដំណឹង ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឱ្យចូលបម្រើការងារនៅ និយ័តករទូរគមនាមគន៍កម្ពុជាសម្រាប់ឆ្នាំ២០១៨

            និយ័តករទូរគមនាមគន៍កម្ពុជា ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសម្រាប់ឆ្នាំ២០១៨ ចំនួន ៣កន្លែង ឱ្យចូលបម្រើការងារតាមនាយកដ្ឋាននិយ័តកម្មហ្វ្រេកង់ស៍វិទ្យុ និងនាយដ្ឋានការប្រកួតប្រជែង និងការការពារអ្នកប្រើប្របាស់ ដូចខាងក្រោម៖

លេខផ្នែកជ្រើសរើសកន្លែង
១.ផ្នែកទូរគមនាគមន៍ (Telecommunication)២ កន្លែង
២.ផ្នែកច្បាប់ (Law)១ កន្លែង
• លក្ខណៈសម្បតិ្ដបេក្ខជន៖
• មានបរិញ្ញាបត្រឡើងទៅ
          • មានអាយុយ៉ាងតិច១៨ ដល់ ៣៥ឆ្នាំសម្រាប់បរិញ្ញាបត្រ និងដល់៤០ឆ្នាំ សម្រាប់បរិញ្ញាបត្រជាន់ខ្ពស់
          • មានចំណេះដឹងផ្នែកអង់គ្លេសអាចនិយាយ-សរសេរបានល្អ
          • មានចំណេះដឹងក្នុងការប្រើប្រាស់កុំព្យូទ័រ (Ms. Office និងបញ្ចូលទិន្នន័យ Database)
          • មានភាពអំណត់ និង​ឧស្សាហ៍ព្យាយាមក្នុងការងារ
          • មានបទពិសោធន៍លើការងារជំនាញយ៉ាងតិច២ឆ្នាំ (ភ្ជាប់មកជាមួយលិខិតបញ្ជាក់បទពិសោធន៍ការងារបើមាន)
          • មានសញ្ជាតិខ្មែរ
          • មានមានឆន្ទៈខ្ពស់ គោរពពេលវេលា ស្មោះត្រង់ និងអត់ធ្មត់ចំពោះការងារ និងគោរពការចាត់តាំងរបស់ប្រធាន
          • មានអាកប្បកិរិយាល្អពុំដែលធ្លាប់ជាប់ទោសឧក្រឹដ្ឋ ឬបទបជ្ឈឹម។
• អត្ថប្រយោជន៍ទទួលបាន៖
• ប្រាក់បៀវត្សសមរម្យ និងទទួលបានអត្ថប្រយោជន៍បន្ថែម
          • ទទួលបានបទពិសោធន៍ទាក់ទងនឹងវិស័យទូរគមនាគមន៍
• បើបេក្ខជន-បេក្ខនារីមានចំណាប់អារម្មណ៍ សូមរួសរាន់មកទទួលពាក្យស្នើសុំចូលបម្រើការងារនៅ នាយកដ្ឋាន រដ្ឋបាល បុគ្គលិក និងទំនាក់ទំនងអន្ដរជាតិ នៃនិយ័តករទូរគមនាគមន៍កម្ពុជា ដែលមានអាសយដ្ឋាន ផ្លូវលេខ ១០២ សង្កាត់វត្ដភ្នំពេញ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការនៅអគារនិយ័តករទូរគមនាគមន៍កម្ពុជា ចាំពីថ្ងៃជូនដំណឹងនេះតទៅ ឈប់ទទួលពាក្យនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ម៉ោង ១៧:៣០នាទី
ចំពោះបេក្ខជន បេក្ខនារីបានជាប់សម្រាំងទី១ (Short List) នឹងត្រូវបាននិយ័តករទូរគមនាគមន៍កម្ពុជា ទំនាក់ទំនងដើម្បីមកធ្វើ តេស្ដន៍ និងសម្ភាសន៍

• ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លេខទូរស័ព្ទៈ ០៩៨ ៤៤៤ ០០៣ ; ០៨១ ៦៧៦ ៥២៣

• សមត្ថភាពជំនាញ លក្ខខណ្ឌនៃការជ្រើសរើស អត្ថប្រយោជន៍ទទួលបាន សូមពិនិត្យក្នុងអត្ថបទខាងក្រោម៖