តួនាទី និងភារកិច្ចរបស់និយ័តករ

តួនាទីនិងភារកិច្ចរបស់និយ័តករទូរគមនាគមន៍កម្ពុជា

យោងតាមមាត្រា១២ ផ្នែកទី ២ ជំពូកទី៣ នៃព្រះរាជក្រមលេខ នស/រកម/១២១៥/០១៧  ចុះថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ ២០១៥ ប្រកាសឲ្យប្រើច្បាប់ស្តីពីទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជាមានមុខងារ  និងភារកិច្ចដូចត ទៅ៖

ក. ធ្វើនិយ័តកម្មស្របតាមគោលនយោបាយ  និង ក្របខណ្ឌគតិយុត្តនៃវិស័យទូរគមនាគមន៍  និងបទដ្ឋានគតិយុត្ត ផ្សេងៗទៀតជាធរមាននៃព្រះរាជាណាចក្រកម្ពុជា
ខ. ត្រួតពិនិត្យ និងតាមដានការផ្តល់សេវាទូរគមនាគមន៍ស្របតាមបទប្បញ្ញត្តិជាធរមាន
គ. លើកសំណើផ្តល់យោបល់លើវិសោធនកម្មប្រកាស    ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងវិស័យទូរគមនាគមន៍
ឃ. ចេញសេចក្តីសម្រេចបន្ថែមលើករណីមួយចំនួន  ស្របតាមមាត្រា  ៥ ចំណុច (ច)  នៃច្បាប់ស្តីពីទូរគមនាគមន៍ រួមមាន៖

  • លក្ខខណ្ឌ និងនីតិវិធីនៃការផ្តល់ ការកែប្រែ ការព្យួរ   ការផ្ទេរ  និងការដកហូតលិខិតអនុញ្ញាត វិញ្ញាបនបត្រឬ អាជ្ញាបណ្ណ
  • ការតភ្ជាប់បណ្តាញរវាងប្រតិបត្តិករទូរគមនាគមន៍
  • ការកំណត់ស្តង់ដារសម្រាប់ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញនិងការផ្តល់សេវាទូរគមនាគមន៍ព្រម ទាំងស្តង់ដារគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍
  • ប្លង់លេខទូរគមនាគមន៍ជាតិ និងអាស័យដ្ឋានអេឡិកត្រូនិក
  • លក្ខខណ្ឌនៃការបែងចែក និងការប្រើប្រាស់បន្ទាហ្វ្រេកង់ស៍ និងការផ្តល់ ការកែប្រែ ការព្យួរ ការផ្ទេរ និងការដក ហូតអាជ្ញាបណ្ណហ្វ្រេកង់ស៍វិទ្យុ
  • សកម្មភាពប្រកួតប្រជែងស្របច្បាប់និង ស្មោះត្រង់របស់ប្រតិបត្តិករទូរគមនាគមន៍ឬបុគ្គលពាក់ព័ន្ធនឹងវិស័យ ទូរគមនាគមន៍
  • ការគ្រប់គ្រងប្រព័ន្ធ និងសេវាអ៊ីនធឺណេត

ង. រាយការណ៍   និងផ្តល់អនុសាសន៍ជូនរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និង   ទូរគមនាគមន៍នូវរាល់បញ្ហាទាំងអស់ពាក់ ព័ន្ធនឹងការគ្រប់គ្រងការអភិវឌ្ឍ និងការត្រួតពិនិត្យវិស័យទូរគមនាគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ច. ផ្តល់ កែប្រែ  ព្យួរ ផ្ទេរ ឬដកហូតលិខិតអនុញ្ញាត   វិញ្ញាបនបត្រ   ឬអាជ្ញាបណ្ណស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពី ទូរគមនាគមន៍ និងបទប្បញ្ញត្តិផ្សេងទៀត
ឆ. ពិនិត្យសំណុំឯកសារស្នើសុំលិខិតអនុញ្ញាត  វិញ្ញាបនបត្រ  ឬអាជ្ញាបណ្ណនិង  អនុញ្ញាតលើពាក្យស្នើសុំដែលបាន បំពេញតាមលក្ខខណ្ដនៃច្បាប់ស្តីពីទូរគមនាគមន៍ និងបទប្បញ្ញត្តិផ្សេងទៀត
ជ. ពិនិត្យសំណុំឯកសារផ្តល់ព័ត៌មានទាក់ទងនឹងសំណុំឯកសារស្នើសុំលិខិតអនុញ្ញាត  វិញ្ញាបនបត្រ  ឬ អាជ្ញាបណ្ណ ដែលដាក់ពាក្យសុំមកនិយ័តករទូរគមនាគមន៍កម្ពុជា   ដើម្បីធានានូវការគោរពតាមលក្ខខណ្ឌនៃច្បាប់ ស្តីពីទូរគមនា គមន៍និងបទប្បញ្ញត្តិផ្សេងទៀត និងចុះបញ្ជីឯកសារដែលបានបំពេញតាមលក្ខខណ្ឌកំណត់
ឈ. ត្រួតពិនិត្យឯកសារផ្តល់ព័ត៌មានអំពីការគ្រប់គ្រងថ្លៃដើមរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចដោយ សវនករឯករាជ្យដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច  និងហិរញ្ញវត្ថុ  ព្រមទាំងព័ត៌មានពុំមែនហិរញ្ញវត្ថុដែលត្រូវ ផ្តល់ជូនដោយប្រតិបត្តិករទូរគមនាគមន៍និងបុគ្គលពាក់ព័ន្ធ   នឹងវិស័យទូរគមនាគមន៍  រៀងរាល់ឆ្នាំសារពើពន្ធដើម្បី ធានានូវការគោរពលក្ខខណ្ឌប្រកួតប្រជែងនៅក្នុងច្បាប់ស្តីពីទូរគមនាគមន៍ និងបទប្បញ្ញត្តិផ្សេងទៀត
ញ. ដើរតួនាទីជាស្ថាប័នត្រួតពិនិត្យនិងដោះស្រាយវិវាទពាក់ព័ន្ធនឹងប្រតិបត្តិការទូរគមនាគមន៍ស្របតាមការកំណត់ នៃច្បាប់ស្តីពីទូរគមនាគមន៍ និងបទប្បញ្ញត្តិផ្សេងទៀត
ដ. ចាត់វិធានការសមស្របតាមច្បាប់ស្តីពីទូរគមនាគមន៍   ដើម្បីសហការស្រាវជ្រាវស៊ើបអង្កេតនិងបង្រ្កាបអាជីវកម្ម ខុសច្បាប់    ផ្ទុយនឹងក្រមសីលធម៌   លក្ខខណ្ឌនៃស្តង់ដា   គុណភាពនៃសេវា និងគ្រឿងបរិក្ខារទូរគមនាគមន៍ដែល ត្រូវកំណត់ក្នុងច្បាប់ស្តីពីទូរគមនាគមន៍ និងបទប្បញ្ញត្តិផ្សេងទៀត
ថ. ដឹកនាំរៀបចំក្រមសីលធម៌វិជ្ជាជីវៈនៃវិស័យទូរគមនាគមន៍ ។