សាវតានៃនិយ័តករ

សាវតានៃនិយ័តករទូរគមនាគមន៍កម្ពុជា

និយ័តករទូរគមនាគមន៍កម្ពុជា ត្រូវបានបង្កើតឡើងដោយព្រះរាជក្រមលេខ នស/រកម/១២១៥/០១៧ ចុះថ្ងៃ ទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៥ ប្រកាសឲ្យប្រើច្បាប់ស្តីពីទូរគមនាគមន៍ និងអនុក្រឹត្យលេខ ៤៥ អនក្រ.បក. ចុះថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃនិយ័តករទូរគមនាគមន៍កម្ពុជា។និយ័តករទូរគមនាគមន៍កម្ពុជាជានីតិបុគ្គលនៃនីតិសាធារណ: និងបំពេញមុខងារ  និងភារកិច្ចដោយស្វ័យភាពខាង ផ្នែករដ្ឋបាល និងនិយ័តកម្មព្រមទាំងដោយឯករាជ្យពីប្រតិបត្តិករទូរគមនាគមន៍ និងបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍។

គោលបំណងជាមូលដ្ឋានគ្រឹះនៃនិយ័តករទូរគមនាគមន៍កម្ពុជាគឺធ្វើនិយ័តកម្មពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិការ បណ្តាញនិងការផ្តល់សេវាទូរគមនាគមន៍ដើម្បីផ្តល់នូវបរិយាកាសប្រកួតប្រជែងប្រកបមួយដោយយុត្តិធម៌និងតម្លា ភាពស្របតាមច្បាប់ស្តីពីទូរគមនាគមន៍ និងគោលនយោបាយនៃរាជរដ្ឋាភិបាលលើវិស័យទូរគមនាគមន៍។

ដើម្បីសម្រេចគោលបំណងខាងលើនេះនិយ័តករទូរគមនាគមន៍កម្ពុជា  នឹងជំរុញឲ្យមានការអនុវត្តច្បាប់ និងបទប្បញ្ញត្តិគតិយុត្តិដែលពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានក្នុងការអនុវត្ត ។

និយ័តករទូរគមនាគមន៍កម្ពុជា មិនត្រឹមតែមានតួនាទីជាអ្នកធ្វើនិយ័តកម្មប៉ុណ្ណោះទេថែមទាំងមានតួនាទីធ្វើ ជាអ្នកសម្របសម្រួលវិវាទទាំងឡាយរវាងអ្នកទទួលអាជ្ញាបណ្ណ  និងអ្នកទទួលអាជ្ញាបណ្ណ  និងរវាងអ្នកទទួលអាជ្ញា បណ្ណនិង   អ្នកប្រើប្រាស់សេវាទូរគមនាគមន៍ព្រមទាំងការពារផលប្រយោជន៍សាធារណជនក្នុងការទទួលសេវាកម្ម ដែលផ្តល់ដោយអ្នកទទួលអាជ្ញាបណ្ណ។