ឯកឧត្ដម ម៉ូវ ចរិយា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំនិយ័តកម្មរវាងនិយ័តករទូរគមនាគមន៍កម្ពុជា ជាមួយបណ្ដាប្រតិបត្តិករទូរស័ព្ទចល័តនិងអចល័ត
ព្រឹកថ្ងៃពុធ ០១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំនិយ័តករទូរគមនាគមន៍កម្ពុជា ឯកឧត្ដម ម៉ូវ ចរិយា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំនិយ័តកម្មរវាងនិយ័តករទូរគមនាគមន៍កម្ពុជា ជាមួយបណ្ដាប្រតិបត្តិករទូរស័ព្ទចល័ត និងអចល័ត ដើម្បីពិភាក្សាអំពីការផ្ដល់របាយការណ៍នៃការហៅទូរស័ព្ទឆ្លងបណ្ដាញសម្រាប់គណនាកម្រៃនិយ័តករដោយភ្ជាប់វិក្កយបត្រទូទាត់រវាងប្រតិបត្តិករ និងពិភាក្សាលើការពង្រឹងការធ្វើប្រតិបត្តិការស្របតាមអាជ្ញាបណ្ណ និងនិយ័តកម្ម៕