ក្រុងដាកា ប្រទេសបង់ក្លាដេស៖ នៅថ្ងៃទី០៦-០៧ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ម៉ូវ ចរិយា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំតុមូលសម្រាប់និយ័តករទូរគមនាគមន៍ នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៨ (ITU-BTRC Asia-Pacific Regulators’ Roundtable 2018) ។ ដោយមានការគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងគណៈកម្មការនិយ័តកម្មទូរគមនាគមន៍បង់ក្លាដេស (BTRC) បានសហការរៀបចំកិច្ចប្រជុំនេះ ដែលជាវេទិកាពិភាក្សាថ្នាក់តំបន់ប្រចាំឆ្នាំសម្រាប់បណ្តានិយ័តករទូរគមនាគមន៍ ផ្លាស់ប្តូរបទពិសោធន៍ ព័ត៌មានជាយុទ្ធសាស្រ្ត និងឧត្តមានុវត្ត ដើម្បីស្វែងរកនូវកាលនុវត្តភាព និងនវានុវត្តសម្រាប់ការអភិវឌ្ឍវិស័យទូរគមនាគមន៍ ។ នាឱកាសនោះ ឯកឧត្តម ម៉ូវ ចរិយា ក៏បានដឹកនាំវាគ្មិនពីប្រទេសនានា ពិភាក្សាលើប្រធានបទ «ការដោះស្រាយឧបសគ្គចំពោះការអភិវឌ្ឍការតភ្ជាប់ឌីជីថល» ។