ស្ដីពីការគ្រប់គ្រងសកម្មភាពឃោសនា ពាណិជកម្មរបស់ក្រុមហ៊ុនទូរស័ព្ទចល័ត

ក្រោយពីកោះប្រជុំបន្ទាន់ជាមួយបណ្ដាប្រតិបត្តិករទូរសព័្ទចល័តកាលពីដើមសប្ដាហ៍រួចមកនិយ័តករទូរគមនាគមន៍កម្ពុជា បានសម្រេចចេញលិខិត ០២៧៦ ស្ដីពីការគ្រប់គ្រងសកម្មភាពឃោសនារបស់ក្រុមហ៊ុនទូរស័ព្ទ​ចល័តដែលខ្លឹមសារ ក្នុងលិខិតនេះ មានទិសដៅទប់ស្កាត់ការប្រកួត​ប្រជែងមិនស្មោះត្រង់។
ខ្លឹមសារនៃលិខិតមានដូចខាងក្រោម៖
១. ស្នើឱ្យមានការដាក់ពាក្យស្នើសុំពីសំណាក់ប្រតិបត្តិករមកកាន់ ន.ទ.ក ជាមុន នូវរាល់ការផ្សព្វផ្សាយប្រម៉ូសិនថ្មីៗ
២. បញ្ឈប់ជាបន្ទាន់នូវប្រូម៉ូសិន ដែលលក់ក្រោមថ្លៃដើម (Cost Base) និងមានលក្ខណៈភូតកុហកអតិថិជន
៣. ស្នើឱ្យប្រតិបត្តិករផ្ញើមក ន.ទ.ក ជារៀងរាល់ ៦ខែម្ដង នូវថ្លៃដើមនៃសេវាជាសម្លេង (voice) គិតជា សេន/នាទី និងសេវាជាទិន្នន័យ (Data) គិតជា សេន/មេហ្គាបៃ
ជាមួយគ្នានេះដែរ ន.ទ.ក នឹងចាត់វិធានការចំពោះប្រតិបត្តិករទាំង​ឡាយណាដែលមិនគោរពតាមការណែនាំនេះដោយ យោង ទៅច្បាប់ទូរគមនាគមន៍ដែលបានដាក់ឱ្យអនុវត្តកន្លងមកត្រង់ជំពូកទី១៤ ស្ដីពីទោសប្បញ្ញត្តិនៃខ្លឹមសាររបស់ មាត្រាទី ១០៤ និង១០៥ ។