■ 

រីករាយនឹង​ធ្វើតេស្ដឈាមរកមេរោគអេដស៍ ដើម្បីអនាគតខ្លួន និងគ្រួសារ

■ 

ចម្លងមេរោគអេដស៍ដោយចេតនា ត្រូវប្រឈមនឹងច្បាប់

■ 

កម្ពុជាបេ្ដជ្ញាបញ្ចប់អេដស៍ ខ្ញុំចូលរួម! ចុះអ្នកវិញ?

National Spectrum Policy and Management for Mobile Broadband

ថ្ងៃសុក្រ ៥រោជ ខែមិគសិរ ឆ្នាំរការ នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី៨ខែធ្នូឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ៖
«វេទិការពិភាក្សាតុមូលស្តីពីគោលនយោបាយ និង ការគ្រប់គ្រងវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុជាតិ សម្រាប់ប្រ៊ដប៊ែនចល័ត»
បន្ទាប់ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងសហភាពគមនាគមន៍អន្ដរជាតិ (ITU) បានរៀបចំសិក្ខាសាលាស្ដីពី «វិទ្យុគមនាគមន៍ សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០១៧» និង វេទិកាថ្នាក់តំបន់ស្តីពី «វិទ្យុគមនាគមន៍ សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ២០១៧ -ដំណើរឆ្ពោះទៅកាន់ជំនាន់ទី៥ (5G) ក្នុងតំបន់»ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ រួចមក នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ និយ័ករទូរគមនាគមន៍កម្ពុជា បានសហការជាមួយសហភាពគមនាគមន៍អន្ដរជាតិ (ITU) បន្តរៀបចំកិច្ចប្រជុំពិភាក្សាតុមូលមួយទៀតស្តីពី «ការគ្រប់គ្រងវិសាលគមន៍ហ្រេ្វកង់ស៍វិទ្យុសម្រាប់អ៊ីនធឺណិតល្បឿនលឿន» ស្ថិតក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការចូលរួមពីតំណាងសហភាពគមនាគមន៍អន្ដរជាតិ (ITU) ក្រសួង/ស្ថាប័ន និងបណ្តាប្រតិបត្តិករទូរគមនាគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ កិច្ចប្រជុំពិភាក្សាតុមូលនេះ គឺជាវេទិកា ប្រកបដោយអត្ថន័យ ដែលនឹងពិភាក្សាផ្លាស់ប្ដូរយោបល់ និងចែករំលែកបទពិសោធន៍ការគ្រប់គ្រង និងការប្រើប្រាស់វិសាលគមន៍ហ្រេ្វកង់ស៍វិទ្យុ ស្របតាមកាវិវត្តន៍នៃបច្ចេកវិទ្យាអ៊ិនធឺណិតល្បឿនលឿន និងប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ៕