ថ្ងៃសុក្រ ៥រោជ ខែមិគសិរ ឆ្នាំរការ នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី៨ខែធ្នូឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ៖
«វេទិការពិភាក្សាតុមូលស្តីពីគោលនយោបាយ និង ការគ្រប់គ្រងវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុជាតិ សម្រាប់ប្រ៊ដប៊ែនចល័ត»
បន្ទាប់ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងសហភាពគមនាគមន៍អន្ដរជាតិ (ITU) បានរៀបចំសិក្ខាសាលាស្ដីពី «វិទ្យុគមនាគមន៍ សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០១៧» និង វេទិកាថ្នាក់តំបន់ស្តីពី «វិទ្យុគមនាគមន៍ សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ២០១៧ – ដំណើរឆ្ពោះទៅកាន់ជំនាន់ទី៥ (5G) ក្នុងតំបន់»ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ រួចមក នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ និយ័ករទូរគមនាគមន៍កម្ពុជា បានសហការជាមួយសហភាពគមនាគមន៍អន្ដរជាតិ (ITU) បន្តរៀបចំកិច្ចប្រជុំពិភាក្សាតុមូលមួយទៀតស្តីពី «ការគ្រប់គ្រងវិសាលគមន៍ហ្រេ្វកង់ស៍វិទ្យុសម្រាប់អ៊ីនធឺណិតល្បឿនលឿន» ស្ថិតក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការចូលរួមពីតំណាងសហភាពគមនាគមន៍អន្ដរជាតិ (ITU) ក្រសួង/ស្ថាប័ន និងបណ្តាប្រតិបត្តិករទូរគមនាគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ កិច្ចប្រជុំពិភាក្សាតុមូលនេះ គឺជាវេទិកា ប្រកបដោយអត្ថន័យ ដែលនឹងពិភាក្សាផ្លាស់ប្ដូរយោបល់ និងចែករំលែកបទពិសោធន៍ការគ្រប់គ្រង និងការប្រើប្រាស់វិសាលគមន៍ហ្រេ្វកង់ស៍វិទ្យុ ស្របតាមកាវិវត្តន៍នៃបច្ចេកវិទ្យាអ៊ិនធឺណិតល្បឿនលឿន និងប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ៕