នៅថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៧ នៅនិយ័តករទូរគមនាគមន៍កម្ពុជា​ មានបើកវគ្គបណ្ដុះបណ្ដាល ការគ្រប់គងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា (MIS) របស់និយ័តករទូរគមនាគមន៍ក្រោមអធិបតី ឯកឧត្ដម ម៉ូវ ចរិយា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា

វគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីបញ្ជាក់អំពីតម្រូវការ និងការប្រើប្រាស់របស់មន្ត្រីបុគ្គលិក សម្រាប់ការស្ថាបនាប្រព័ន្ធគ្រប់គ្រងព័ត៌មាន (MIS) ។ ប្រព័ន្ធនេះនឹងជួយកាត់បន្ថយពេលវេលា និងការចំណាយក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃព្រមទាំង ជួយសម្រួលដល់ការចែក រំលែកព័ត៌មាននៅក្នុងនិយ័តករទូរគមនាគមន៍កម្ពុជា។