Latest news
សេចក្តីជូនដំណឹង (ចាត់ទុកជាការងារប្រញ៉ាប់) ៖យោងតាមលិខិតលេខ ៣០៤/១៦ ក.ធ.ស ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ របស់ក្រសួងធម្មការ និងសាសនាស្នើសុំសំរួលខ្សែកាប្លិ៍ទូរគមនាគមន៍ដែលបំពាក់ឆ្លងកាត់មហាវិថី វិថី និង រុក្ខវិថី រួមមាន ផ្លុវសុធារស ផ្លូវព្រះស៊ីសុវត្តិ បត់ទៅផ្លូវបក្សីចាំក្រុងវង់វត្តភ្នំ រួចបត់ស្ដាំលើផ្លូវ ដូចពេញ លេខ៩២ ឡើងទៅផ្លូវព្រះមុនីវង្ស រួចឡើងស្ពានជ្រោយចង្វារ តាមផ្លូវជាតិលេខ 6A ឆ្លងលើស្ពាន ព្រែកតាមាក់ និងស្ពានព្រែកក្ដាមឆ្ពោះទៅ ព្រះមហាសក្យមុនីចេតិយភ្នំអដ្ឋរស្ស ដើម្បីសម្រួលក្នុងការដង្ហែ ព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធជាអម្ចាស់បរមគ្រូនៃយើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ពីបរមព្រះរាជវាំងទៅតម្កល់រក្សាទុកនៅព្រះមហាសក្យមុនីចេតិយភ្នំអដ្ឋរស្ស(ភ្នំឧត្ដុង)វិញ។ អាស្រ័យហេតុនេះ សូមបណ្តាប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ដែលមានបណ្ដាញខ្សែកាប្លិ៍របស់ខ្លួនកំពុងបំពាក់ឆ្លងកាត់មហាវិថី ផ្លូវ រុក្ខវិថី និងផ្លូវជាតិ ដូចបានរៀបរាប់ខាងលើ មេត្តាសហការរុះរើ ដាក់ចូលទៅក្រោមដីអោយបានមុនថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៦ ជាពិសេសត្រង់ចំនុចឆ្លងកាត់រុក្ខវិថីដូនពេញក្បែរបណ្ណាល័យជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាកំហិត។ សូមប្រតិបត្តិករទាំងអស់ត្រូវចាត់ទុកកិច្ចនេះជាកិច្ចការពិសេស និងជាការប្រញ៉ាប់បំផុត។សូមប្រតិបត្តិករទាំងអស់មេត្តាយោគយល់ដល់កិច្ចការប្រញ៉ាប់នេះ ព្រោះថានិយ័តករទូរគមនាគមន៍កម្ពុជា ក៏ទើបតែទទួលដំណឹងនេះពីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។
Announcements
  • mptc
  • tc
  • cambodia-post
  • itu
  • asean
  • apt
យោងតាមទំព័រសារព័ត៌មានដែលបានចុះផ្សាយលើគេហទំព័ររបស់​ CNC នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០១៦​ បានបង្ហាញឲ្យឃើញថាប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានសង្កាត់មិត្តភាព ខណ្ឌ៧មករា ក៍ដូចជាក្នុងសង្កាត់ផ្សារថ្មី២​ខណ្ឌដូនពេញ ជាពិសេសអ្នកធ្វើដំណើរតាមដងផ្លូវកម្ពុជាក្រោម​ មានការព្រួយបារម្ភអំពីបញ្ហាបង្គោលអគ្គីសនីរបស់អគ្គីសនីកម្ពុជា និងបង្គោលទូរស័ព្ទរបស់ទូរគមនាគមន៍ កំពុងតែរកនូវការទ្រុឌទ្រោមចង់ដួលរំលំ ដោយសារតែមានការបំពាក់បណ្ដាញខ្សែកាប្លិ៍ទូរគមនាគមន៍ យ៉ាងធ្ងន់ហួសចំណុះ ក្នុងការទ្រទ្រង់របស់បង្គោលទាំងនោះ និងការបំពាក់ខុសលក្ខណៈបច្ចេកទេស ព្រមទាំងមិនមានបំពាក់ស្លាកសញ្ញាសំគាល់អំពីម្ចាស់កាប្លិ៍ ។ ហើយបានចោទប្រកាន់ធ្ងន់ៗ ទៅលើអាជ្ងាធរមានសមត្ថកិច្ចមិនបានអើពើក្នុងករណីនេះ ដែលធាតុពិតជាការប្រេព្រិត្តខុសឆ្លង របស់បណ្ដាប្រតិបត្តិករម្ចាស់កាប្លិ៍ ដែលអនុវត្តផ្ទុយពីច្បាប់បញ្ញត្តិ និងសេចក្តីណែនាំនានា របស់ក្រសួងប្រៃសណីយ៍ និងនិយ័តករទូរគមនាគមន៍កម្ពុជាកន្លងមក ។ ហេតុដូចបានរៀបរាប់ខាងលើ និងដើម្បីឆ្លើយតបនិងការព្រួយបារម្ភណ៍របស់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅក្នុងតំបន់នោះ និយ័តករទូរគមនាគមន៍កម្ពុជា សូមធ្វើការណែនាំដល់ប្រតិបត្តិករទូរគមនាគមន៍កម្ពុជាដូចតទៅ៖ ១. ចុះទៅធ្វើការរុះរើរបណ្ដាញកាប្លិ៍ទាំងនោះតាមបណ្ដាផ្លូវកម្ពុជាក្រោមទាំងអស់ ស្របតាមលក្ខណៈបច្ចេកទេស និងអោយមានសោភ័ណភាពល្អ។ ២. ធ្វើការរុះរើរបណ្ដាញខ្សែកាប្លិ៍ចេញពីបង្គោលដែលទ្រុឌទ្រោមជិតរំលំនោះ និងបំពាក់ឆ្លងកាត់ផ្លូវអោយបង្វែមកកប់ក្នុងដីវិញ។ សូមប្រតិបត្តិករទូរគមនាគមន៍អនុវត្តតាមការណែនាំនេះប្រកបដោយប្រសិទ្ធិភាពខ្ពស់។